សំនួរញឹកញាប់ផ្សេងៗទៀត

តើអ្វីជាភាពខុសគ្នារវាងថ្នាំរំលូតកូន និងថ្នាំពេលព្រឹក (ពន្យាកំណើតពេលអាសន្ន)?

ថ្នាំពន្យារកំណើតពេលអាសន្ន (ECPs) គឺជាមធ្យោបាយសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការការពារការមានផ្ទៃពោះ បន្ទាប់ពីរួមភេទដោយមិនមានការការពារ។ វាធ្វើការដោយការការពារការបញ្ចេញពងអូវុល (ការបញ្ចេញពង) ឬបញ្ឈប់ការជួបគ្នារវាងពង និងមេជីវិតឈ្មោល។ ECPs នឹងមិនបញ្ឈប់ ឬបង្អាក់ការមានផ្ទៃពោះដែលបានកើតឡើងហើយនោះទេ។ ECPs មានភាពខុសប្លែកពីថ្នាំរំលូតកូន (រួមទាំងថ្នាំ មីហ្វេប្រីស្តូន (Mifepristone) និង មីសូប្រូស្តូល (misoprostol))។ ការព្យាបាលទាំងពីរនេះ មានសារសំខាន់សម្រាប់សុខភាពបន្តពូជរបស់ស្ត្រី នៅទូទាំងពិភពលោក។


References

This website may require anonymous cookies and various third party services to function properly. You can read our Terms & Conditions and Privacy Policies. By continuing to use this site you are giving us your consent to do this.