ប្រភេទនៃថ្នាំរំលូតកូន និងការប្រើប្រាស់

តើមាននរណានឹងដឹងថា ខ្ញុំបានរំលូតកូនដោយប្រើថ្នាំគ្រាប់រំលូតកូនទេ?

ប្រសិនបើអ្នកប្រើប្រាស់ថ្នាំ មីសូប្រូស្តូល (misoprostol) នៅក្រោមអណ្តាតរបស់អ្នក នោះគ្មាននរណាម្នាក់អាចប្រាប់ថា អ្នកប្រើថ្នាំរំលូតកូនបានទេ ព្រោះអ្នកនឹងលេបអ្វីៗទាំងអស់ បន្ទាប់ពី 30នាទីក្រោយ។ ប្រសិនបើនរណាម្នាក់សួរ អ្នកអាចនិយាយថាអ្នកបានរលូតកូនដោយធម្មជាតិ។ ប្រសិនបើអ្នកប្រើ មីសូប្រូស្តូល (misoprostol) តាមរន្ធយោនី នោះស្រទាប់ថ្នាំអាចនឹងមិនរំលាយទាំងស្រុង ក្នុងមួយថ្ងៃ ឬពីរថ្ងៃទេ។ ប្រសិនបើអ្នកត្រូវការ ការព្យាបាលបន្ទាន់ក្នុងរយៈពេល 48 ម៉ោង ចាប់តាំងពីអ្នកប្រើ មីសូប្រូស្តូល (misoprostol) តាមរន្ធយោនី មណ្ឌលថែទាំសុខភាព អាចនឹងរកឃើញស្រទាប់ថ្នាំនៅក្នុងរន្ធយោនីរបស់អ្នក។ នេះជាមូលហេតុ ដែលរបៀបប្រើ (HowToUse) ណែនាំថា អ្នកប្រើតែ មីសូប្រូស្តូល (misoprostol) នៅក្រោមអណ្តាតរបស់អ្នក និងមិនមែននៅក្នុងរន្ធយោនីរបស់អ្នក។


References

This website may require anonymous cookies and various third party services to function properly. You can read our Terms & Conditions and Privacy Policies. By continuing to use this site you are giving us your consent to do this.