ទេ វាមិនមានសុវត្ថិភាពក្នុងការប្រើថ្នាំរំលូតកូនទេ ប្រសិនបើអ្នកដឹងថាអ្នកមានហានិភ័យនៃការមានផ្ទៃពោះ។ ដោយសារតែអ្នកបានចងដៃស្បូន យើងដឹងថាមានសម្លាកនៅក្នុងដៃស្បូនរបស់អ្នក (Fallopian tubes)។ នេះប្រហែលជាមូលហេតុ ដែលអ្នកមានផ្ទៃពោះពីមុននៅក្រៅស្បូន។ ដៃស្បូន គឺជាកន្លែងដែលមេជីវិតញីត្រូវបានបង្កាត់ ជាមួយនឹងមេជីវិតឈ្មោល។ ការមានផ្ទៃពោះចាប់ផ្តើមលូតលាស់ ហើយផ្លាស់ពីដៃទៅស្បូន។ ប្រសិនបើដៃស្បូនរបស់អ្នក មានសម្លាក ការមានផ្ទៃពោះអាចងាយជាប់នៅក្នុងដៃស្បូន។ នៅពេលដែលមានផ្ទៃពោះរីកលូតលាស់ វាអាចបណ្តាលឱ្យដៃស្បូននេះដាច់។ ប្រសិនបើដៃស្បូននេះដាច់ វាអាចបណ្តាលឱ្យហូរឈាមជាច្រើននៅខាងក្នុងខ្លួនអ្នក ដែលជាការគំរាមកំហែងដល់ជីវិត។ អ្នកអាចប្រឈមនឹងហានិភ័យនៃការមានកូននៅក្រៅស្បូន (ectopic pregnancy)។ អ្នកមិនគួរប្រើថ្នាំរំលូតកូន ដោយខ្លួនឯងឡើយ រហូតដល់មណ្ឌលថែទាំសុខភាពប្រាកដថា ការមានផ្ទៃពោះគឺនៅក្នុងស្បូន មិនមែននៅក្នុងដៃស្បូនរបស់អ្នកទេ។
References
This website may require anonymous cookies and various third party services to function properly. You can read our Terms & Conditions and Privacy Policies. By continuing to use this site you are giving us your consent to do this.