វិធីក្នុងការប្រើឳសថរំលូត

វិធីក្នុងការប្រើឳសថរំលូត
ស្វែងយល់ពីការថែទាំក្នុងការរំលូតនៅកន្លែងដែលអ្នករស់នៅ
ការទំនាក់ទំនងគាំទ្រ 24/7
សំណួរដែលគេសួរច្រើន
វគ្គសិក្សាអនឡាញពីការរំលូតជាមួយនឹងវិញ្ញាបនប័ត្រសម្រាប់អ្នកជំនាញ

អំពីឳសថរំលូត

ប្រទេសជាច្រើនមានច្បាប់ទាក់ទងនឹងការរំលូត និងការប្រើប្រាស់ឳសថរំលូត។ នៅប្រទេសដែលការរំលូតត្រូវបានរឹតត្បឹត ពេទ្យភាគច្រើនឲ្យយោបល់ក្នុងការប្រើប្រាស់ឳសថរំលូត mifepristone និង misoprostol ក្នុងរយៈពេល១៣សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ប៉ុន្តែឳសថដែលមានតែ misoprostol មានប្រសិទ្ធភាពខ្ពស់នៅ១៣សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។

រោគសញ្ញានៃការប្រើប្រាស់ឳសថរំលូត គឺដូចទៅនឹងការរលូតគភ៌ភ្លាមៗ ហើយឳសថរំលូតគឺសុវត្ថិភាពសម្រាប់ស្រ្តីប្រើដោយឯកជន។

ឳសថដែលប្រើជាឳសថរំលូត គឺដំណើរការដោយបើកមាត់ស្បូន (កន្លែងចាប់ផ្តើមនៃស្បូន) ហើយធ្វើឲ្យស្បូនកន្ត្រាក់ ដែលរុញគភ៌ចេញ។

ជាមួយនឹង misoprostol ជាធម្មតា ១ទៅ២ម៉ោងបន្ទាប់ពីការប្រើប្រាស់ឳសថឈុតដំបូងត្រូវបានស្រូបចូលទៅក្នុងរាងកាយហើយ អ្នកនឹងចាប់ផ្តើមចុកពោះ និងធ្លាក់ឈាម។ ការរំលូតជាធម្មតានឹងចាប់ផ្តើមក្នុងអំឡុងពេល២៤ម៉ោងបន្ទាប់ពីប្រើប្រាស់ឳសថ misoprostol ចុងក្រោយហើយ។ ជាទូទៅ វាអាចកើតឡើងនៅមុនពេលនោះ។

មុននឹងប្រើប្រាស់ឳសថរំលូត

ត្រូវប្រាកដថា អ្នកដឹងព័ត៌មានពេញលេញ និងបានត្រៀមខ្លួនហើយមុននឹងប្រើប្រាស់ឳសថរំលូត។ សូមប្រើការគណនាអាយុគភ៌យើងនៅទីនេះ។

និយាយជាមួយ Ally!

Chatbot គាំទ្រសម្រាប់ឳសថរំលូត។ និយាយជាមួយ Ally នៅលើ WhatsApp ឬនៅលើគេហទំព័រនេះ។

HowToUseAbortionPill.org មានសម្ព័ន្ធទំនាក់ទំនងជាមួយស្ថាប័នចុះបញ្ជីមិនស្វែងរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក 501c(3)។
HowToUseAbortionPill.org ផ្តល់នូវខ្លឹមសារដែលមានគោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានសម្ព័ន្ធទំនាក់ទំនងជាមួយស្ថាប័នវេជ្ជសាស្ត្រទេ។

ដំណើរការដោយ Women First Digital