ការរំលូតកូនដោយប្រើថ្នាំក្នុងចន្លោះពី 10-11 សប្តាហ៍នៃការមានផ្ទៃពោះ

ការមានផ្ទៃពោះចន្លោះពី 10-11 សប្តាហ៍នៅតែអាចបញ្ចប់បានដោយសុវត្ថិភាពនិងមានប្រសិទ្ធភាពដោយប្រើថ្នាំរំលូតកូនតាមវេជ្ជសាស្ត្រ ប៉ុន្តែមានការពិចារណាពិសេសមួយចំនួនដែលត្រូវគិត។

សុវត្ថិភាពនៃការរំលូតកូនដោយប្រើថ្នាំតាមសប្តាហ៍

ការរំលូតកូនដែលកើតមាននៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះគឺមានហានិភ័យទាប។ ហានិភ័យកាន់តែកើនឡើងនៅពេលផ្ទៃពោះបន្តវិវឌ្ឍន៍។ តារាងខាងក្រោមនេះបង្ហាញពីការកើនឡើងហានិភ័យជាមួយនឹងអាយុកាលនៃការមានផ្ទៃពោះ។ 11 សប្តាហ៍នៅតែត្រូវបានចាត់ទុកថាមានសុវត្ថិភាព។

រយៈពេលនៃការមានផ្ទៃពោះ

% នៃស្ត្រីដែលត្រូវការការព្យាបាលបន្ថែម

  • 0- 49 ថ្ងៃ (0-7 សប្តាហ៍)
  • 40-63 ថ្ងៃ (7-9 សប្តាហ៍)
  • 64-70 ថ្ងៃ (9-10 សប្តាហ៍)
  • 71-77 ថ្ងៃ (10-11 សប្តាហ៍)
  • 2%
  • 2.5%
  • 2.7%
  • 3.3%

ក្រេឌីត: https://www.womenonweb.org/

តើអ្នកនឹងមើលឃើញអ្វីខ្លះក្នុងកំឡុងពេលរំលូតកូនបន្ទាប់ពីរយៈពេល 10 សប្តាហ៍?

ការរំលូតកូនដោយប្រើថ្នាំនឹងបណ្តាលឱ្យស្ត្រីមានការហូរឈាម។ ការហូរឈាមនេះអាចច្រើនជាងពេលមានរដូវធម្មតារបស់អ្នក ហើយអាចមានបញ្ចូលទាំងកំណកឈាមផងដែរ។ ស្ត្រីមានផ្ទៃពោះចន្លោះពី 10-11 សប្តាហ៍អាចមើលឃើញអ្វីមួយដែលអាចសំគាល់បានឬមើលទៅដូចជាលិកា។ នេះគឺជារឿងធម្មតា ហើយមិនគួរធ្វើឱ្យអ្នកបារម្ភទេ។ វាជាសញ្ញាមួយបង្ហាញថាការរំលូតកូនកំពុងដំណើរការដូចដែលបានរំពឹងទុក។ ដូចគ្នានឹងពេលមានឈាមរដូវច្រើន អ្នកអាចបោះចោលកំណកឈាម ឬជាលិការធំៗ ក្នុងបង្គន់ដោយសុវត្ថិភាព។ ប្រសិនបើអ្នករស់នៅក្នុងប្រទេសដែលការរំលូតកូនជារឿងខុសច្បាប់ សូមប្រាកដថាអ្នកបានបោះចោលអ្វីដែលអាចសំគាល់បានដោយប្រុងប្រយ័ត្ននិងដោយលាក់បាំង។


References:

This website may require anonymous cookies and various third party services to function properly. You can read our Terms & Conditions and Privacy Policies. By continuing to use this site you are giving us your consent to do this.