សុវត្ថិភាពនៃការរំលូតកូនដោយប្រើថ្នាំតាមសប្តាហ៍
ការរំលូតធ្វើនៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះមានផលវិបាកដែលបង្កហាន ិភ័យទាប។ ហានិភ័យនៃផលវិបាកទាំងនេះកើនឡើងនៅពេលដែលការមានផ្ទៃពោះបន្តវិវត្ត។ ឧទាហរណ៍ ហានិភ័យនៃការរំលូតមិនពេញលេញគឺ ១,៦% សម្រាប់ការមានផ្ទៃពោះមានរយៈពេលចន្លោះពី ០-១០ សប្តាហ៍ និង ៣,៤% សម្រាប់ការមានផ្ទៃពោះ ១២ សប្តាហ៍។ ការរំលូតដោយប្រើឱសថនៅតែអាចមានសុវត្ថិភាពសម្រាប់សប្តាហ៍ទី ១៣ និងលើសពីនេះ ប៉ុន្តែនឹងត្រូវការពិធីការផ្សេងៗ។
តើអ្នកនឹងឃើញអ្វីខ្លះក្នុងអំឡុងពេលរំលូតបន្ទាប់ពី ១០ សប្តាហ៍ និងមុន ១៣ សប្តាហ៍?
ការរំលូតកូនដោយប្រើថ្នាំនឹងបណ្តាលឱ្យស្ត្រីមានការហូរឈាម។ ការហូរឈាមនេះអាចច្រើនជាងពេលមានរដូវធម្មតារបស់អ្នក ហើយអាចមានបញ្ចូលទាំងកំណកឈាមផងដែរ។ ស្ត្រីមានផ្ទៃពោះចន្លោះពី 10-11 សប្តាហ៍អាចមើលឃើញអ្វីមួយដែលអាចសំគាល់បានឬមើលទៅដូចជាលិកា។ នេះគឺជារឿងធម្មតា ហើយមិ នគួរធ្វើឱ្យអ្នកបារម្ភទេ។ វាជាសញ្ញាមួយបង្ហាញថាការរំលូតកូនកំពុងដំណើរការដូចដែលបានរំពឹងទុក។ ដូចគ្នានឹងពេលមានឈាមរដូវច្រើន អ្នកអាចបោះចោលកំណកឈាម ឬជាលិការធំៗ ក្នុងបង្គន់ដោយសុវត្ថិភាព។ ប្រសិនបើអ្នករស់នៅក្នុងប្រទេសដែលការរំលូតកូនជារឿងខុសច្បាប់ សូមប្រាកដថាអ្នកបានបោះចោលអ្វីដែលអាចសំគាល់បានដោយប្រុងប្រយ័ត្ននិងដោយលាក់បាំង។
អ្នកនិពន្ធ៖
- រាល់ខ្លឹមសារទាំងអស់ដែលមាននៅលើគេហទំព័រនេះត្រូវបានសរសេរដោយក្រុមការងារ HowToUseAbortionPill.org ដោយអនុលោមតាមស្តង់ដារ និងពិធីសារពី សហព័ន្ធរំលូតកូនថ្នាក់ជាតិ, Ipas, អង្គការសុខភាពពិភពលោក, DKT អន្តរជាតិ និង carafem។
- សហព័ន្ធរំលូតកូនថ្នាក់ជាតិ (NAF) គឺជាសមាគមគ្រូពេទ្យផ្តល់សេវារំលូតកូនដែលមានជំនាញវិជ្ជាជីវៈនៅអាមេរិកខាងជើង និងឈាន មុខគេនៅក្នុងចលនាគាំទ្រជម្រើសផ្ទាល់ខ្លួន។ ខ្លឹមសារដែលមាននៅលើ HowToUseAbortionPill.org ត្រូវបានអនុលោមតាមសេចក្ដីណែនាំស្ដីពីគោលការណ៍គ្លីនិកឆ្នាំ 2020 ចេញផ្សាយដោយ NAF។
- Ipas គឺជាអង្គការអន្តរជាតិតែមួយគត់ ដែលផ្តោតតែលើការពង្រីកលទ្ធភាពទទួលបានការរំលូតកូនដោយសុវត្ថិភាព និងការថែទាំផ្នែកពន្យាកំណើត។ ខ្លឹមសារដែលមាននៅលើ HowToUseAbortionPill.org ត្រូវបានអនុលោមតាម ការធ្វើបច្ចុប្បន្នភាពគ្លីនិកស្តីពីសុខភាពបន្តពូជឆ្នាំ 2019 ចេញផ្សាយដោយ Ipas។
- អង្គការសុខភាពពិភពលោក (WHO) គឺជាទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសុខភាពសាធារណៈអន្តរជាតិ។ ខ្លឹមសារដែលមាននៅលើ HowToUseAbortionPill.org ត្រូវបានអនុលោមតាម ការរំលូតកូនដោយសុវត្ថិភាពឆ្នាំ 2012៖ សេចក្ដីណែនាំស្ដីពីបច្ចេកទេស និងគោលការណ៍ សម្រាប់ប្រព័ន្ធសុខាភិបាល ចេញផ្សាយដោយ WHO។
- DKT អន្ដរជាតិគឺជាអង្គការមួយដែលបានចុះបញ្ជី មិនស្វែងរកប្រាក់ចំណេញ ដែលបានបង្កើតឡើងក្នុងឆ្នាំ 1989 ដើម្បីផ្តោតឥទ្ធិពលនៃទីផ្សារសង្គមលើប្រទេសធំៗមួយចំនួន ដែលមានតម្រូវការខ្ពស់បំផុតសម្រាប់ការធ្វើផែនការគ្រួសារ ការបង្ការមេរោគអេដស៍/ជំងឺអេដស៍ និងការរំលូតកូនដោយសុវត្ថិភាព។
- carafem គឺជាបណ្តាញគ្លីនិកមួយ ដែលផ្តល់នូវការថែទាំ និងការរំលូតកូនប្រកបដោយភាពងាយស្រួល និងមានវិជ្ជាជីវៈ ដើម្បីឱ្យមនុស្សអាចគ្រប់គ្រងចំនួន និងគម្លាតកូនៗរបស់ពួកគេបាន។
សេចក្ដីយោង:
- “Safe abortion: technical and policy guidance for health systems.” World Health Organization. https://apps.who.int/iris/bitstream/handle/10665/70914/;jsessionid=B7AEEBE4F34809D869F73B1ABA7F6221?sequence=1
- “Clinical updates in reproductive health.” Ipas. https://www.ipas.org/resource/clinical-updates-in-reproductive-health/
- “Clinical policy guidelines for abortion care.” National Abortion Federation (NAF). https://5aa1b2xfmfh2e2mk03kk8rsx-wpengine.netdna-ssl.com/wp-content/uploads/2018_CPGs.pdf