ការរំលូតកូនតាមវេជ្ជសាស្ត្រនិងការមានកូននាពេលអនាគត

វិធីសាស្រ្តរំលូតកូនមិនត្រូវច្រឡំ ជាមួយវិធីសាស្រ្តដើម្បីការពារការមានផ្ទៃពោះទេ (វិធីពន្យារកំណើត រួមទាំងការពន្យាកំណើតពេលអាសន្នផងដែរ)។ វិធីពន្យាកំណើត ធ្វើការដោយការការពារការបញ្ចេញពងអូវុល (ការបញ្ចេញពង) ឬបញ្ឈប់ការជួបគ្នារវាងពង និងមេជីវិតឈ្មោល។ វិធីពន្យារកំណើត រួមទាំងការពន្យាកំណើតពេលអាសន្នផងដែរ មិនអាចត្រូវបានប្រើដើម្បីបញ្ចប់ ឬបង្អាក់ការមានផ្ទៃពោះដែលបានកើតឡើងហើយនោះទេ។ អ្នកអាចចូលមើលគេហទំព័រ www.findmymethod.org ដើម្បីស្វែងយល់បន្ថែមអំពីវិធីពន្យារកំណើត។

អ្នកអាចមានផ្ទៃពោះជាថ្មីម្តងទៀត ក្នុងរយៈពេល 8ថ្ងៃ បន្ទាប់ពីការរំលូតកូនដោយប្រើថ្នាំ។ ប្រសិនបើអ្នករួមភេទ អ្នកគួរតែពិចារណាប្រើវិធីពន្យារកំណើត ដើម្បីការពារកុំឱ្យមានផ្ទៃពោះដោយមិនបានគ្រោងទុក។

ចំពោះស្ត្រីមួយចំនួនរមួលខ្លាំង ខ្លាំងជាងការឈឺចាប់ពេលមានរដូវ (ប្រសិនបើអ្នកមានការឈឺរមួលពេលមកឈាមរដូវ) ហើយមានការហូរឈាមធ្ងន់ធ្ងរ ជាងអំឡុងពេលមកឈាមរដូវ។ អ្នកប្រហែលហូរឈាមកក រហូតដល់ទំហំប៉ុនក្រូចឆ្មារ ក្នុងកំឡុងពេលពីរទៅបីម៉ោងដំបូង ក្រោយពីប្រើថ្នាំ មីសូប្រូស្តូល (misoprostol)។ ចំពោះស្ត្រីដទៃទៀត ការរមួលគឺស្រាល និងហូរឈាមគឺដូចជាពេលមករដូវធម្មតា។

អ្នកគួរតែជៀសវាងការប្រើប្រាស់ថ្នាំរំលូតកូននៅផ្ទះ ប្រសិនបើអ្នកមានផ្ទៃពោះលើស 11 សប្តាហ៍ ឬ ប្រសិនបើអ្នកមានអាឡែស៊ីជាមួយ មីហ្វេប្រីស្តូន (Mifepristone) ឬ មីសូប្រូស្តូល (misoprostol)ឬ ប្រសិនបើអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ រួមទាំងបញ្ហាកកឈាម ឬ ប្រសិនបើអ្នកជឿថា ឬដឹងថាការមានផ្ទៃពោះកំពុងលូតលាស់នៅខាងក្រៅស្បូន (ការមានផ្ទៃពោះក្រៅស្បូន) ។

ថ្នាំរំលូតកូនមានពីរប្រភេទ ហើយថ្នាំនីមួយៗមានសកម្មភាពផ្សេងៗគ្នា។ មីហ្វេប្រីស្តូន (Mifepristone) ទប់ស្កាត់អរម៉ូនដែលជាតម្រូវការអោយមានផ្ទៃពោះដើម្បីលូតលាស់ ខណៈពេលដែលគ្រឿងផ្សំ ដែលប្រើក្នុង មីសូប្រូស្តូល (misoprostol) ធ្វើការដោយសម្រាក និងបើកមាត់ស្បូន (បើកចំហទៅស្បូន) និងធ្វើឱ្យស្បូនបង្រួម ដែលជំរុញមិនឱ្យមានផ្ទៃពោះ។

ទេ សូមប្រើចំនួនថ្នាំគ្រាប់ដូចគ្នា ដែលយើងណែនាំអោយអ្នកដទៃគ្រប់គ្នា។ ការសិក្សាបានបង្ហាញថា ជោគជ័យនៃការប្រើថ្នាំ មិនកាត់បន្ថយចំពោះស្ត្រីដែលមានមាឌធំ ឬមានទម្ងន់ធ្ងន់នោះទេ។ អ្នកមិនចាំបាច់លេបថ្នាំតាមកម្រិតផ្សេង ឬលេបថ្នាំបន្ថែមនោះទេ។

ថ្នាំពន្យារកំណើតពេលអាសន្ន (ECPs) គឺជាមធ្យោបាយសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការការពារការមានផ្ទៃពោះ បន្ទាប់ពីរួមភេទដោយមិនមានការការពារ។ វាធ្វើការដោយការការពារការបញ្ចេញពងអូវុល (ការបញ្ចេញពង) ឬបញ្ឈប់ការជួបគ្នារវាងពង និងមេជីវិតឈ្មោល។ ECPs នឹងមិនបញ្ឈប់ ឬបង្អាក់ការមានផ្ទៃពោះដែលបានកើតឡើងហើយនោះទេ។ ECPs មានភាពខុសប្លែកពីថ្នាំរំលូតកូន (រួមទាំងថ្នាំ មីហ្វេប្រីស្តូន (Mifepristone) និង មីសូប្រូស្តូល (misoprostol))។ ការព្យាបាលទាំងពីរនេះ មានសារសំខាន់សម្រាប់សុខភាពបន្តពូជរបស់ស្ត្រី នៅទូទាំងពិភពលោក។

ទេ ថ្នាំរំលូតមិនបណ្តាលឱ្យទារកពិការពីកំណើត នៅពេលមានកូននាពេលអនាគតទេ។

សូមស្វែងរកមណ្ឌលថែទាំវេជ្ជសាស្ត្រ ប្រសិនបើអ្នកមិនមានការហូរឈាម ឬមានការហូរឈាមតិចតួច ហើយមានការឈឺចាប់ធ្ងន់ធ្ងរ (ជាពិសេសនៅស្មាខាងស្តាំ) ហើយនៅតែមិនធូរស្រាលបន្ទាប់ពីប្រើថ្នាំអាយប៊ូប្រូហ្វិន (Ibuprofen)។ នេះអាចជាសញ្ញាមួយ នៃការមានផ្ទៃពោះក្រៅស្បូន (ការមានផ្ទៃពោះដែលស្ថិតនៅក្រៅស្បូន)។ វាជារឿងកម្រ តែវាអាចគំរាមកំហែងដល់អាយុជីវិត។ អ្នកក៏អាចទំនាក់ទំនងមិត្តភក្តិរបស់យើងនៅ www.safe2choose.org ដើម្បីនិយាយជាមួយអ្នកប្រឹក្សាយោបល់ ពីការពន្លូតកូន ដែលបានបណ្ដុះបណ្ដាល ប្រសិនបើអ្នកមានការព្រួយបារម្ភថា ការរំលូតកូនមិនទទួលបានជោគជ័យ។

ថ្នាំមីសូប្រូស្តូល (misoprostol) ធ្វើឱ្យស្បូនបង្រួម និងមិនឱ្យមានផ្ទៃពោះ។

អ្នកមិនចាំបាច់ផ្លាស់ប្តូរកំរិតថ្នាំ ឬចំនួនថ្នាំគ្រាប់នោះទេ ប្រសិនបើអ្នករកឃើញថាអ្នកមានកូនភ្លោះក្នុងផ្ទៃ។ វិធីប្រើប្រាស់គឺដូចគ្នា សម្រាប់អ្នកមានកូនភ្លោះក្នុងផ្ទៃ។

មានវិធីសាស្រ្តពីរ នៃការរំលូតកូនគឺ:
    1) ការពន្លូតកូនតាមវេជ្ជសាស្ត្រ: ការពន្លូតកូនដោយប្រើថ្នាំតាមឱសថវិទ្យា ដើម្បីបញ្ចប់ការមានផ្ទៃពោះ។ ពេលខ្លះគេប្រើពាក្យថា “ការរំលូតកូនដោយមិនវះកាត់” ឬ “ការរំលូតកូនដោយប្រើថ្នាំ” ក៏ត្រូវបានគេប្រើផងដែរ។
    2) ការរំលូតកូនដោយវះកាត់: ក្នុងនីតិវិធីរំលូតកូននេះ អ្នកជំនាញដែលមានជំនាញគ្រប់គ្រាន់ នឹងលាងអោយស្បូនទទេ នៅតាមស្បូន ដល់មាត់ស្បូន ដើម្បីបញ្ចប់ការមានផ្ទៃពោះ។ នីតិវិធីទាំងនេះរួមមានបូមសំអាតដោយដៃ (MVA) និងការពង្រីក និងបញ្ចេញចោល (D&E)។

ទេ ការរំលូតកូនដោយថ្នាំគ្រាប់ នឹងមិនធ្វើឱ្យពិបាកក្នុងការមានគភ៌នាពេលអនាគតទេ។

សូមស្វែងរកមណ្ឌលថែទាំវេជ្ជសាស្ត្រ ប្រសិនបើសំឡីអនាម័យ 2 ជោគដោយឈាមក្នុងរយៈពល 2ម៉ោង បន្ទាប់ពីអ្នកគិតថា អ្នកបានឆ្លងផុតការមានផ្ទៃពោះ។ ជោគ មានន័យថាសំឡីអនាម័យ ត្រូវបានពោរពេញទៅដោយឈាម នៅពីមុខនិងក្រោយ ចុងម្ខាងទៅម្ខាងទៀត និងពេញទាំងអស់។

មីហ្វេប្រីស្តូន (Mifepristone) ទប់ស្កាត់អរម៉ូនដែលត្រូវការ ដែលធ្វើអោយផ្ទៃពោះលូតលាស់។

ទេ ការមានគភ៌នីមួយៗគឺជារឿងដោយឡែកពីគ្នា។ ប្រសិនបើអ្នកបានប្រើថ្នាំរំលូតកូនពីមុន អ្នកមិនតម្រូវអោយប្រើថ្នាំកម្រិតខ្ពស់ជាងមុនទេ ប្រសិនបើអ្នកប្រើវាម្តងទៀត សម្រាប់ការមានផ្ទៃពោះដែលអ្នកមិនចង់បាន។

សម្រាប់ព័ត៌មានបន្ថែម អ្នកអាចទាក់ទងមកក្រុមរបស់យើងតាមរយះ info@howtouseabortionpill.org.

លេបថ្នាំ 3-4គ្រាប់ (200 មីលីក្រាម) រៀងរាល់ 6-8ម៉ោង ដើម្បីជួយកាត់បន្ថយការឈឺចាប់របស់អ្នក។ សូមចងចាំថាអ្នកក៏អាចប្រើថ្នាំអាយប៊ូប្រូហ្វិន (Ibuprofen) មុននឹងប្រើ មីសូប្រូស្តូល (misoprostol) ផងដែរ។

បាទ/ចាស អ្នកអាចប្រើ មីសូប្រូស្តូល (misoprostol) ដោយមានសុវត្ថិភាពនៅផ្ទះ។ នៅពេលដែលអ្នកប្រើថ្នាំ មីសូប្រូស្តូល (misoprostol) សូមប្រាកដថាអ្នកស្ថិតនៅក្នុងតំបន់មួយ (ដូចជាផ្ទះរបស់អ្នក) ដែលជាកន្លែងដែលអ្នកមានភាពស្ងាត់ ហើយអ្នកអាចសម្រាកបាន ពីរទៅបីម៉ោង បន្ទាប់ពីអ្នកលេបថ្នាំរួច។ ការមាននរណាម្នាក់ជាមួយអ្នក ដែលអាចមើលថែរក្សាអ្នក និងយកទឹកតែក្តៅ ឬអាហារឱ្យអ្នក ក៏អាចមានប្រយោជន៍ណាស់ដែរ។

ប្រសិនបើអ្នកប្រើឧបករណ៍ពន្យាកំណើតនៅក្នុងស្បូន (ឧ. វ័ណ្ឌ ឬ progesterone IUD) អ្នកត្រូវតែយកវាចេញ មុនពេលធ្វើការរំលូតកូន។

បន្ទាប់ពីប្រើ មីសូប្រូស្តូល (misoprostol) បានរលាយ អ្នកអាចទទួលទានអ្វីដូចដែលអ្នកចង់។ អាហារស្ងួត (ឧ. នំ ឬនំប៉័ងជ្រុង) អាចនឹងជួយដល់ការក្អួតចង្អោរ ខណៈដែលបន្លែស្លឹកបៃតង ស៊ុត និងសាច់ពណ៌ក្រហមអាចជួយសារធាតុរ៉ែដែលបាត់បង់ក្នុងកំឡុងពេលរំលូតកូន។

សូមកុំបរិភោគ ឬផឹកអ្វី ក្នុងរយៈពេល 30នាទី ខណៈពេលដែលចាំឱ្យ មីសូប្រូស្តូល (misoprostol) រំលាយ។ បន្ទាប់ពី 30នាទី កន្លងផុតទៅ អ្នកអាចផឹកទឹកដើម្បីលេបសំណល់ថ្នាំ និងជាទូទៅផឹកទឹកអោយច្រើន តាមដែលអ្នកត្រូវការ ជាតិទឹក។

ប្រសិនបើអ្នកកំពុងបំបៅកូនដោយទឹកដោះ ថ្នាំគ្រាប់ មីសូប្រូស្តូល (misoprostol) អាចបណ្តាលឱ្យទារករាគ។ ដើម្បីជៀសវាងបញ្ហានេះ សូមបំបៅកូនរបស់អ្នក បន្ទាប់មកលេបថ្នាំមីសូប្រូស្តូល (misoprostol) ហើយរង់ចាំអោយបាន 4ម៉ោង មុនពេលបំបៅកូនម្តងទៀត។

បន្ទាប់ពីប្រើ មីសូប្រូស្តូល (misoprostol) បានរលាយ អ្នកអាចផឹកគ្រឿងទឹកដែលអ្នកចូលចិត្ត (លើកលែងតែគ្រឿងស្រវឹង) ។

បាទ/ចាស៎ អ្នកអាចផឹកទឹកដើម្បីជួយអ្នកលេប ​​មីហ្វេប្រីស្តូន (Mifepristone)

ប្រសិនបើអ្នកមានផ្ទុកមេរោគអេដស៍ អ្នកគ្រាន់តែត្រូវប្រាកដថាអ្នករឹងមាំ ហើយអ្នកកំពុងប្រើឱសថប្រឆាំងនឹងមេរោគ និងអ្នកមានសុខភាពល្អ។

គួរជៀសវាងជាតិគ្រឿងស្រវឹង ក្នុងអំឡុងពេលព្យាបាល ដើម្បីចៀសវាងផលប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំ។ ជាតិអាល់កុលក៏អាចបណ្តាលឱ្យស្បូនមានការហូរឈាមខ្លាំង ក្នុងករណីខ្លះ និងបន្ថយប្រសិទ្ធភាពនៃថ្នាំដទៃទៀត ដែលត្រូវបានប្រើ ដើម្បីកាត់បន្ថយការឈឺចាប់ ឬការឆ្លងមេរោគ (ចំពោះស្ត្រីដែលមានបញ្ហាស្មុគស្មាញ)។ ជាទូទៅ ត្រូវបានណែនាំឱ្យជៀសវាងការផឹកគ្រឿងស្រវឹង រហូតទាល់តែអ្នកបានបញ្ជាក់ថាការរំលូតកូនត្រូវបានបញ្ចប់ ហើយអ្នកកំពុងមានសុខភាពល្អ។

មានវិធីពីរយ៉ាងដើម្បីប្រើថ្នាំ មីសូប្រូស្តូល (misoprostol): ការដាក់ថ្នាំក្នុងរន្ធយោនីរបស់អ្នក ឬនៅក្រោមអណ្តាត (sublingually) របស់អ្នក។ របៀបប្រើ (HowToUse) ណែនាំថា អ្នកប្រើតែមីសូប្រូស្តូល (misoprostol) នៅក្រោមអណ្តាតរបស់អ្នក ព្រោះវាមានលក្ខណៈឯកជនជាង (ពីព្រោះវារំលាយលឿនជាង និងមិនធ្វើឱ្យមានដាន ដែលអាចមើលឃើញនៅក្នុងខ្លួនអ្នក) និងហានិភ័យនៃការឆ្លងមេរោគតិចជាង។

ប្រសិនបើអ្នកខ្វះឈាមក្រហម (មានកំរិតជាតិដែកទាប នៅក្នុងឈាមរបស់អ្នក) សូមកំណត់ចំណាំមណ្ឌលថែទាំសុខភាពដែលស្ថិតនៅមិនឆ្ងាយពី 30នាទី ដែលអាចជួយសង្រ្គោះបាន ប្រសិនបើអ្នកត្រូវការ។ ប្រសិនបើអ្នកខ្វះឈាមក្រហមខ្លាំង សូមប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត មុនពេលប្រើថ្នាំរំលូតកូន។

ស្ត្រីភាគច្រើននឹងបាត់ការមានផ្ទៃពោះក្នុងរយៈពេលប្រហែល 4 ទៅ 5ម៉ោង និងមានអារម្មណ៍ល្អប្រសើរឡើងវិញក្នុងរយៈពេលតិចជាង 24 ម៉ោង។ វាជារឿងធម្មតាទេ ដែលអ្នកបន្តឃើញការហូរឈាមបន្តិចបន្តួច និងស្នាមអុជ រហូតដល់មានរដូវម្តងទៀតក្នុងរយៈពេលពី 3 ទៅ 4សប្តាហ៍។

ការប្រើបញ្ចូលគ្នារវាង មីហ្វេប្រីស្តូន (Mifepristone) និង មីសូប្រូស្តូល (misoprostol) និង មីសូប្រូស្តូល (misoprostol) តែមួយ គឺជម្រើសមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមាន ហើយតំលៃសមរម្យសម្រាប់អ្នក ការប្រើបញ្ចូលគ្នានៃ មីហ្វេប្រីស្តូន (Mifepristone) និង មីសូប្រូស្តូល (misoprostol) គួរតែជាជម្រើសរបស់អ្នក។

ទេ ការប្រើថ្នាំរំលូតកូននៅដើមដំបូងនៃការមានផ្ទៃពោះគឺមានសុវត្ថិភាព បើទោះបីជាអ្នកបានសម្រាលកូនដោយវះ (C-section) ក៏ដោយ។

វាជារឿងធម្មតាទេដែលមានអារម្មណ៍ថាឈឺពោះ រាគ ញាក់ ឬសូម្បីតែមានអារម្មណ៍ថាអ្នកក្តៅខ្លួន ក្នុងអំឡុងពេលនេះ។ ស្ត្រីភាគច្រើនបានអោយដឹងថា ពួកគេដឹងពេលណាពួកគេបានឆ្លងកាត់ការមានផ្ទៃពោះ ដោយសារការហូរឈាមបានធ្លាក់ចុះ ហើយពួកគេចាប់ផ្តើមមានអារម្មណ៍ល្អឡើងវិញ។

ស្ត្រី 98នាក់ ក្នុងចំណោម 100នាក់ នឹងរំលូតកូនទាំងស្រុងប្រសិនបើប្រើថ្នាំ មីហ្វេប្រីស្តូន (Mifepristone) និង មីសូប្រូស្តូល (misoprostol) ។ ប្រហែល 95 នាក់ក្នុងចំណោម 100នាក់ នឹងរំលូតកូនទាំងស្រុង ប្រសិនបើប្រើថ្នាំ មីសូប្រូស្តូល (misoprostol) តែមួយប៉ុណ្ណោះ។

មិនមានទំនាក់ទំនងរកឃើញរវាងមីហ្វេប្រីស្តូន (Mifepristone) និងពិការភាពពីកំណើតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មីសូប្រូស្តូល (misoprostol) អាចកើនឡើងបន្តិចបន្តួចលើអត្រា ពិការភាពពីកំណើត។ ប្រសិនបើអ្នកប្រើ មីសូប្រូស្តូល (misoprostol) ហើយអ្នកនៅតែមានផ្ទៃពោះក្រោយពីទទួលទានថ្នាំនេះ អ្នកប្រហែលជារលូតកូនតាមធម្មជាតិនៅពេលក្រោយ។ ប្រសិនបើកូនអ្នកមិនរលូត ហើយអ្នកពរពោះ ពេញខែ នោះកម្រិតពិការភាពអាចកើនឡើងដល់ 1% (ទារកម្នាក់ក្នុងចំណោម 100)។

ស្ត្រីខ្លះអាចត្រូវការវះកាត់ ប្រសិនបើពួកគេនៅតែមានផ្ទៃពោះបន្ទាប់ពីប្រើថ្នាំគ្រាប់។ សូមចងចាំថា! ការព្យាបាលការរំលូតកូនមិនពេញលេញ អាចរកបានយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ អ្នកមានសិទ្ធិទទួលបានសេវាកម្មនេះ ទោះបីជាការរំលូតកូនមិនស្របច្បាប់ នៅក្នុងប្រទេសរបស់អ្នក។

ថ្នាំ មីហ្វេប្រីស្តូន (Mifepristone) និង មីសូប្រូស្តូល (misoprostol) ត្រូវបានគេប្រើរួមគ្នា ព្រោះវាជាថ្នាំគ្រាប់បំពេញគ្នាទៅវិញទៅមក។ ថ្នាំដែលប្រើនៅក្នុង មីសូប្រូស្តូល (misoprostol) ធ្វើការដោយសម្រាក និងបើកមាត់ស្បូន (បើកចំហទៅស្បូន) និងធ្វើឱ្យស្បូនបង្រួម ដែលជំរុញមិនឱ្យមានផ្ទៃពោះ។

ទេ វាមិនមានសុវត្ថិភាពក្នុងការប្រើថ្នាំរំលូតកូនទេ ប្រសិនបើអ្នកដឹងថាអ្នកមានហានិភ័យនៃការមានផ្ទៃពោះ។ ដោយសារតែអ្នកបានចងដៃស្បូន យើងដឹងថាមានសម្លាកនៅក្នុងដៃស្បូនរបស់អ្នក (Fallopian tubes)។ នេះប្រហែលជាមូលហេតុ ដែលអ្នកមានផ្ទៃពោះពីមុននៅក្រៅស្បូន។ ដៃស្បូន គឺជាកន្លែងដែលមេជីវិតញីត្រូវបានបង្កាត់ ជាមួយនឹងមេជីវិតឈ្មោល។ ការមានផ្ទៃពោះចាប់ផ្តើមលូតលាស់ ហើយផ្លាស់ពីដៃទៅស្បូន។ ប្រសិនបើដៃស្បូនរបស់អ្នក មានសម្លាក ការមានផ្ទៃពោះអាចងាយជាប់នៅក្នុងដៃស្បូន។ នៅពេលដែលមានផ្ទៃពោះរីកលូតលាស់ វាអាចបណ្តាលឱ្យដៃស្បូននេះដាច់។ ប្រសិនបើដៃស្បូននេះដាច់ វាអាចបណ្តាលឱ្យហូរឈាមជាច្រើននៅខាងក្នុង​ខ្លួនអ្នក ដែលជាការគំរាមកំហែងដល់ជីវិត។ អ្នកអាចប្រឈមនឹងហានិភ័យនៃការមានកូននៅក្រៅស្បូន (ectopic pregnancy)។ អ្នកមិនគួរប្រើថ្នាំរំលូតកូន ដោយខ្លួនឯងឡើយ រហូតដល់មណ្ឌលថែទាំសុខភាពប្រាកដថា ការមានផ្ទៃពោះគឺនៅក្នុងស្បូន មិនមែននៅក្នុងដៃស្បូនរបស់អ្នកទេ។

ប្រសិនបើអ្នកប្រើប្រាស់ថ្នាំ មីសូប្រូស្តូល (misoprostol) នៅក្រោមអណ្តាតរបស់អ្នក នោះគ្មាននរណាម្នាក់អាចប្រាប់ថា អ្នកប្រើថ្នាំរំលូតកូនបានទេ ព្រោះអ្នកនឹងលេបអ្វីៗទាំងអស់ បន្ទាប់ពី 30នាទីក្រោយ។ ប្រសិនបើនរណាម្នាក់សួរ អ្នកអាចនិយាយថាអ្នកបានរលូតកូនដោយធម្មជាតិ។ ប្រសិនបើអ្នកប្រើ មីសូប្រូស្តូល (misoprostol) តាមរន្ធយោនី នោះស្រទាប់ថ្នាំអាចនឹងមិនរំលាយទាំងស្រុង ក្នុងមួយថ្ងៃ ឬពីរថ្ងៃទេ។ ប្រសិនបើអ្នកត្រូវការ ការព្យាបាលបន្ទាន់ក្នុងរយៈពេល 48 ម៉ោង ចាប់តាំងពីអ្នកប្រើ មីសូប្រូស្តូល (misoprostol) តាមរន្ធយោនី មណ្ឌលថែទាំសុខភាព អាចនឹងរកឃើញស្រទាប់ថ្នាំនៅក្នុងរន្ធយោនីរបស់អ្នក។ នេះជាមូលហេតុ ដែលរបៀបប្រើ (HowToUse) ណែនាំថា អ្នកប្រើតែ មីសូប្រូស្តូល (misoprostol) នៅក្រោមអណ្តាតរបស់អ្នក និងមិនមែននៅក្នុងរន្ធយោនីរបស់អ្នក។

ដំបូងអ្នកត្រូវតែដឹងថា ស្ត្រីភាគច្រើននឹងមិនដឹងអំពីស្ថានភាពនេះទេ លុះត្រាតែពួកគេមើលអេកូ។  ការមានកូននៅក្រៅស្បូន គឺមិនអាចសំរេចបានទេ ទោះបីនៅក្នុងប្រទេសដែលការពន្លូតកូន គឺជារឿងមិនស្របច្បាប់ ក៏អាចមានលទ្ធភាពទទួលបាននីតិវិធីស្របច្បាប់ ដើម្បីបញ្ចប់ការមានផ្ទៃពោះនេះដែរ។

References:

HowToUseAbortionPill.org មានសម្ព័ន្ធទំនាក់ទំនងជាមួយស្ថាប័នចុះបញ្ជីមិនស្វែងរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក 501c(3)។
HowToUseAbortionPill.org ផ្តល់នូវខ្លឹមសារដែលមានគោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានសម្ព័ន្ធទំនាក់ទំនងជាមួយស្ថាប័នវេជ្ជសាស្ត្រទេ។