ប្រភេទនៃថ្នាំរំលូតកូន និងការប្រើប្រាស់

តើថ្នាំរំលូតកូនដំណើរការដោយរបៀបណា?

ថ្នាំរំលូតកូនមានពីរប្រភេទ ហើយថ្នាំនីមួយៗមានសកម្មភាពផ្សេងៗគ្នា។ មីហ្វេប្រីស្តូន (Mifepristone) ទប់ស្កាត់អរម៉ូនដែលជាតម្រូវការអោយមានផ្ទៃពោះដើម្បីលូតលាស់ ខណៈពេលដែលគ្រឿងផ្សំ ដែលប្រើក្នុង មីសូប្រូស្តូល (misoprostol) ធ្វើការដោយសម្រាក និងបើកមាត់ស្បូន (បើកចំហទៅស្បូន) និងធ្វើឱ្យស្បូនបង្រួម ដែលជំរុញមិនឱ្យមានផ្ទៃពោះ។

តើ មីសូប្រូស្តូល (misoprostol) ធ្វើអ្វី?

ថ្នាំមីសូប្រូស្តូល (misoprostol) ធ្វើឱ្យស្បូនបង្រួម និងមិនឱ្យមានផ្ទៃពោះ។

តើ មីហ្វេប្រីស្តូន (Mifepristone) ធ្វើអ្វី?

មីហ្វេប្រីស្តូន (Mifepristone) ទប់ស្កាត់អរម៉ូនដែលត្រូវការ ដែលធ្វើអោយផ្ទៃពោះលូតលាស់។

តើខ្ញុំអាចប្រើ មីសូប្រូស្តូល (misoprostol) នៅផ្ទះបានទេ?

បាទ/ចាស អ្នកអាចប្រើ មីសូប្រូស្តូល (misoprostol) ដោយមានសុវត្ថិភាពនៅផ្ទះ។ នៅពេលដែលអ្នកប្រើថ្នាំ មីសូប្រូស្តូល (misoprostol) សូមប្រាកដថាអ្នកស្ថិតនៅក្នុងតំបន់មួយ (ដូចជាផ្ទះរបស់អ្នក) ដែលជាកន្លែងដែលអ្នកមានភាពស្ងាត់ ហើយអ្នកអាចសម្រាកបាន ពីរទៅបីម៉ោង បន្ទាប់ពីអ្នកលេបថ្នាំរួច។ ការមាននរណាម្នាក់ជាមួយអ្នក ដែលអាចមើលថែរក្សាអ្នក និងយកទឹកតែក្តៅ ឬអាហារឱ្យអ្នក ក៏អាចមានប្រយោជន៍ណាស់ដែរ។

តើខ្ញុំអាចផឹកទឹកបានទេបន្ទាប់ពីលេប មីសូប្រូស្តូល (misoprostol)?

សូមកុំបរិភោគ ឬផឹកអ្វី ក្នុងរយៈពេល 30នាទី ខណៈពេលដែលចាំឱ្យ មីសូប្រូស្តូល (misoprostol) រំលាយ។ បន្ទាប់ពី 30នាទី កន្លងផុតទៅ អ្នកអាចផឹកទឹកដើម្បីលេបសំណល់ថ្នាំ និងជាទូទៅផឹកទឹកអោយច្រើន តាមដែលអ្នកត្រូវការ ជាតិទឹក។

តើខ្ញុំអាចផឹកទឹកបានទេបន្ទាប់ពីលេបមីហ្វេប្រីស្តូន (Mifepristone)?

បាទ/ចាស៎ អ្នកអាចផឹកទឹកដើម្បីជួយអ្នកលេប ​​មីហ្វេប្រីស្តូន (Mifepristone) ។

តើខ្ញុំគួរប្រើថ្នាំ មីសូប្រូស្តូល (misoprostol) ក្រោមអណ្តាត ឬតាមរន្ធយោនីដែរឬទេ?

មានវិធីពីរយ៉ាងដើម្បីប្រើថ្នាំ មីសូប្រូស្តូល (misoprostol): ការដាក់ថ្នាំក្នុងរន្ធយោនីរបស់អ្នក ឬនៅក្រោមអណ្តាត (sublingually) របស់អ្នក។ របៀបប្រើ (HowToUse) ណែនាំថា អ្នកប្រើតែមីសូប្រូស្តូល (misoprostol) នៅក្រោមអណ្តាតរបស់អ្នក ព្រោះវាមានលក្ខណៈឯកជនជាង (ពីព្រោះវារំលាយលឿនជាង និងមិនធ្វើឱ្យមានដាន ដែលអាចមើលឃើញនៅក្នុងខ្លួនអ្នក) និងហានិភ័យនៃការឆ្លងមេរោគតិចជាង។

តើអ្វីគឺជាភាពខុសគ្នារវាងការប្រើថ្នាំ មីសូប្រូស្តូល (misoprostol) តែមួយគត់ និងការប្រើថ្នាំទាំងពីរ មីហ្វេប្រីស្តូន (Mifepristone) និង មីសូប្រូស្តូល (misoprostol)?

ការប្រើបញ្ចូលគ្នារវាង មីហ្វេប្រីស្តូន (Mifepristone) និង មីសូប្រូស្តូល (misoprostol) និង មីសូប្រូស្តូល (misoprostol) តែមួយ គឺជម្រើសមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមាន ហើយតំលៃសមរម្យសម្រាប់អ្នក ការប្រើបញ្ចូលគ្នានៃ មីហ្វេប្រីស្តូន (Mifepristone) និង មីសូប្រូស្តូល (misoprostol) គួរតែជាជម្រើសរបស់អ្នក។

តើការប្រើថ្នាំ មីសូប្រូស្តូល (misoprostol) មានប្រសិទ្ធភាពយ៉ាងដូចម្តេច ហើយការប្រើថ្នាំមីសូប្រូស្តូល (misoprostol) + មីហ្វេប្រីស្តូន (Mifepristone) មានប្រសិទ្ធភាពយ៉ាងដូចម្តេច?

ស្ត្រី 98នាក់ ក្នុងចំណោម 100នាក់ នឹងរំលូតកូនទាំងស្រុងប្រសិនបើប្រើថ្នាំ មីហ្វេប្រីស្តូន (Mifepristone) និង មីសូប្រូស្តូល (misoprostol) ។ ប្រហែល 95 នាក់ក្នុងចំណោម 100នាក់ នឹងរំលូតកូនទាំងស្រុង ប្រសិនបើប្រើថ្នាំ មីសូប្រូស្តូល (misoprostol) តែមួយប៉ុណ្ណោះ។

ហេតុអ្វីខ្ញុំត្រូវការប្រើ មីសូប្រូស្តូល (misoprostol) ប្រសិនបើខ្ញុំប្រើមីហ្វេប្រីស្តូន (Mifepristone)ជាមុន?

ថ្នាំ មីហ្វេប្រីស្តូន (Mifepristone) និង មីសូប្រូស្តូល (misoprostol) ត្រូវបានគេប្រើរួមគ្នា ព្រោះវាជាថ្នាំគ្រាប់បំពេញគ្នាទៅវិញទៅមក។ ថ្នាំដែលប្រើនៅក្នុង មីសូប្រូស្តូល (misoprostol) ធ្វើការដោយសម្រាក និងបើកមាត់ស្បូន (បើកចំហទៅស្បូន) និងធ្វើឱ្យស្បូនបង្រួម ដែលជំរុញមិនឱ្យមានផ្ទៃពោះ។

តើមាននរណានឹងដឹងថា ខ្ញុំបានរំលូតកូនដោយប្រើថ្នាំគ្រាប់រំលូតកូនទេ?

ប្រសិនបើអ្នកប្រើប្រាស់ថ្នាំ មីសូប្រូស្តូល (misoprostol) នៅក្រោមអណ្តាតរបស់អ្នក នោះគ្មាននរណាម្នាក់អាចប្រាប់ថា អ្នកប្រើថ្នាំរំលូតកូនបានទេ ព្រោះអ្នកនឹងលេបអ្វីៗទាំងអស់ បន្ទាប់ពី 30នាទីក្រោយ។ ប្រសិនបើនរណាម្នាក់សួរ អ្នកអាចនិយាយថាអ្នកបានរលូតកូនដោយធម្មជាតិ។ ប្រសិនបើអ្នកប្រើ មីសូប្រូស្តូល (misoprostol) តាមរន្ធយោនី នោះស្រទាប់ថ្នាំអាចនឹងមិនរំលាយទាំងស្រុង ក្នុងមួយថ្ងៃ ឬពីរថ្ងៃទេ។ ប្រសិនបើអ្នកត្រូវការ ការព្យាបាលបន្ទាន់ក្នុងរយៈពេល 48 ម៉ោង ចាប់តាំងពីអ្នកប្រើ មីសូប្រូស្តូល (misoprostol) តាមរន្ធយោនី មណ្ឌលថែទាំសុខភាព អាចនឹងរកឃើញស្រទាប់ថ្នាំនៅក្នុងរន្ធយោនីរបស់អ្នក។ នេះជាមូលហេតុ ដែលរបៀបប្រើ (HowToUse) ណែនាំថា អ្នកប្រើតែ មីសូប្រូស្តូល (misoprostol) នៅក្រោមអណ្តាតរបស់អ្នក និងមិនមែននៅក្នុងរន្ធយោនីរបស់អ្នក។

សេចក្ដីយោង