តើនរណាខ្លះអាចប្រើថ្នាំគ្រាប់រំលូតកូនបាន?


ប្រសិនបើខ្ញុំជាស្ត្រីមាឌធំខ្លាំង (ឬលើសទម្ងន់ខ្លាំង) តើខ្ញុំត្រូវការលេបថ្នាំគ្រាប់បន្ថែមដែរឬទេ?

ទេ សូមប្រើចំនួនថ្នាំគ្រាប់ដូចគ្នា ដែលយើងណែនាំអោយអ្នកដទៃគ្រប់គ្នា។ ការសិក្សាបានបង្ហាញថា ជោគជ័យនៃការប្រើថ្នាំ មិនកាត់បន្ថយចំពោះស្ត្រីដែលមានមាឌធំ ឬមានទម្ងន់ធ្ងន់នោះទេ។ អ្នកមិនចាំបាច់លេបថ្នាំតាមកម្រិតផ្សេង ឬលេបថ្នាំបន្ថែមនោះទេ។

ចុះបើខ្ញុំដឹងថាខ្ញុំមានផ្ទៃពោះជាមួយកូនភ្លោះ?

អ្នកមិនចាំបាច់ផ្លាស់ប្តូរកំរិតថ្នាំ ឬចំនួនថ្នាំគ្រាប់នោះទេ ប្រសិនបើអ្នករកឃើញថាអ្នកមានកូនភ្លោះក្នុងផ្ទៃ។ វិធីប្រើប្រាស់គឺដូចគ្នា សម្រាប់អ្នកមានកូនភ្លោះក្នុងផ្ទៃ។

តើថ្នាំគ្រាប់រំលូតកូននេះ អាចមានប្រសិទ្ធភាពខ្សោយ ប្រសិនបើខ្ញុំធ្លាប់ប្រើវាពីមុន?

ទេ ការមានគភ៌នីមួយៗគឺជារឿងដោយឡែកពីគ្នា។ ប្រសិនបើអ្នកបានប្រើថ្នាំរំលូតកូនពីមុន អ្នកមិនតម្រូវអោយប្រើថ្នាំកម្រិតខ្ពស់ជាងមុនទេ ប្រសិនបើអ្នកប្រើវាម្តងទៀត សម្រាប់ការមានផ្ទៃពោះដែលអ្នកមិនចង់បាន។

តើខ្ញុំអាចប្រើថ្នាំមីសូប្រូស្តូល (misoprostol) បានឬទេ នៅពេលដែលខ្ញុំបានចាក់បញ្ចូល IUD?

ប្រសិនបើអ្នកប្រើឧបករណ៍ពន្យាកំណើតនៅក្នុងស្បូន (ឧ. វ័ណ្ឌ ឬ progesterone IUD) អ្នកត្រូវតែយកវាចេញ មុនពេលធ្វើការរំលូតកូន។

តើខ្ញុំអាចប្រើថ្នាំមីសូប្រូស្តូល (misoprostol) ពេលបំបៅកូន ដោយទឹកដោះបានឬទេ?

ប្រសិនបើអ្នកកំពុងបំបៅកូនដោយទឹកដោះ ថ្នាំគ្រាប់ មីសូប្រូស្តូល (misoprostol) អាចបណ្តាលឱ្យទារករាគ។ ដើម្បីជៀសវាងបញ្ហានេះ សូមបំបៅកូនរបស់អ្នក បន្ទាប់មកលេបថ្នាំមីសូប្រូស្តូល (misoprostol) ហើយរង់ចាំអោយបាន 4ម៉ោង មុនពេលបំបៅកូនម្តងទៀត។

តើខ្ញុំអាចប្រើថ្នាំរំលូតកូនបានឬទេ ប្រសិនបើខ្ញុំមានផ្ទុកមេរោគអេដស៍?

ប្រសិនបើអ្នកមានផ្ទុកមេរោគអេដស៍ អ្នកគ្រាន់តែត្រូវប្រាកដថាអ្នករឹងមាំ ហើយអ្នកកំពុងប្រើឱសថប្រឆាំងនឹងមេរោគ និងអ្នកមានសុខភាពល្អ។

តើខ្ញុំអាចលេបថ្នាំរំលូតកូនឬទេ ប្រសិនបើខ្ញុំខ្វះឈាមក្រហម?

ប្រសិនបើអ្នកខ្វះឈាមក្រហម (មានកំរិតជាតិដែកទាប នៅក្នុងឈាមរបស់អ្នក) សូមកំណត់ចំណាំមណ្ឌលថែទាំសុខភាពដែលស្ថិតនៅមិនឆ្ងាយពី 30នាទី ដែលអាចជួយសង្រ្គោះបាន ប្រសិនបើអ្នកត្រូវការ។ ប្រសិនបើអ្នកខ្វះឈាមក្រហមខ្លាំង សូមប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត មុនពេលប្រើថ្នាំរំលូតកូន។

តើថ្នាំរំលូតកូននេះ អាចគ្មានសុវត្ថិភាព ប្រសិនបើខ្ញុំបានសម្រាលកូនដោយវះ (C-section)?

ទេ ការប្រើថ្នាំរំលូតកូននៅដើមដំបូងនៃការមានផ្ទៃពោះគឺមានសុវត្ថិភាព បើទោះបីជាអ្នកបានសម្រាលកូនដោយវះ (C-section) ក៏ដោយ។

ប្រសិនបើខ្ញុំបានប្រើថ្នាំរំលូតកូនហើយ ប៉ុន្តែខ្ញុំនៅតែមានផ្ទៃពោះទៀត តើទារកកើតមក នឹងមានពិការភាពពីកំណើតទេ?

មិនមានទំនាក់ទំនងរកឃើញរវាងមីហ្វេប្រីស្តូន (Mifepristone) និងពិការភាពពីកំណើតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មីសូប្រូស្តូល (misoprostol) អាចកើនឡើងបន្តិចបន្តួចលើអត្រា ពិការភាពពីកំណើត។ ប្រសិនបើអ្នកប្រើ មីសូប្រូស្តូល (misoprostol) ហើយអ្នកនៅតែមានផ្ទៃពោះក្រោយពីទទួលទានថ្នាំនេះ អ្នកប្រហែលជារលូតកូនតាមធម្មជាតិនៅពេលក្រោយ។ ប្រសិនបើកូនអ្នកមិនរលូត ហើយអ្នកពរពោះ ពេញខែ នោះកម្រិតពិការភាពអាចកើនឡើងដល់ 1% (ទារកម្នាក់ក្នុងចំណោម 100)។

ពីមុនខ្ញុំបានចងដៃស្បូន (tubal ligation)។ វាមិនដំណើរការ ហើយខ្ញុំក៏មានផ្ទៃពោះ។ ការមានផ្ទៃពោះគឺនៅក្នុងដៃស្បូន (ectopic pregnancy) ។ ឥឡូវនេះខ្ញុំមានផ្ទៃពោះម្តងទៀត។ តើខ្ញុំមានសុវត្ថិភាព ក្នុងការប្រើថ្នាំរំលូតកូនដែរឬទេ?

ទេ វាមិនមានសុវត្ថិភាពក្នុងការប្រើថ្នាំរំលូតកូនទេ ប្រសិនបើអ្នកដឹងថាអ្នកមានហានិភ័យនៃការមានផ្ទៃពោះ។ ដោយសារតែអ្នកបានចងដៃស្បូន យើងដឹងថាមានសម្លាកនៅក្នុងដៃស្បូនរបស់អ្នក (Fallopian tubes)។ នេះប្រហែលជាមូលហេតុ ដែលអ្នកមានផ្ទៃពោះពីមុននៅក្រៅស្បូន។ ដៃស្បូន គឺជាកន្លែងដែលមេជីវិតញីត្រូវបានបង្កាត់ ជាមួយនឹងមេជីវិតឈ្មោល។ ការមានផ្ទៃពោះចាប់ផ្តើមលូតលាស់ ហើយផ្លាស់ពីដៃទៅស្បូន។ ប្រសិនបើដៃស្បូនរបស់អ្នក មានសម្លាក ការមានផ្ទៃពោះអាចងាយជាប់នៅក្នុងដៃស្បូន។ នៅពេលដែលមានផ្ទៃពោះរីកលូតលាស់ វាអាចបណ្តាលឱ្យដៃស្បូននេះដាច់។ ប្រសិនបើដៃស្បូននេះដាច់ វាអាចបណ្តាលឱ្យហូរឈាមជាច្រើននៅខាងក្នុង​ខ្លួនអ្នក ដែលជាការគំរាមកំហែងដល់ជីវិត។ អ្នកអាចប្រឈមនឹងហានិភ័យនៃការមានកូននៅក្រៅស្បូន (ectopic pregnancy)។ អ្នកមិនគួរប្រើថ្នាំរំលូតកូន ដោយខ្លួនឯងឡើយ រហូតដល់មណ្ឌលថែទាំសុខភាពប្រាកដថា ការមានផ្ទៃពោះគឺនៅក្នុងស្បូន មិនមែននៅក្នុងដៃស្បូនរបស់អ្នកទេ។

តើខ្ញុំអាចរំលូតកូនបានទេ បើខ្ញុំត្រូវបានវិនិច្ឆ័យថាមានកូននៅក្រៅស្បូន?

ដំបូងអ្នកត្រូវតែដឹងថា ស្ត្រីភាគច្រើននឹងមិនដឹងអំពីស្ថានភាពនេះទេ លុះត្រាតែពួកគេមើលអេកូ។  ការមានកូននៅក្រៅស្បូន គឺមិនអាចសំរេចបានទេ ទោះបីនៅក្នុងប្រទេសដែលការពន្លូតកូន គឺជារឿងមិនស្របច្បាប់ ក៏អាចមានលទ្ធភាពទទួលបាននីតិវិធីស្របច្បាប់ ដើម្បីបញ្ចប់ការមានផ្ទៃពោះនេះដែរ។

តើនរណាខ្លះអាចប្រើថ្នាំគ្រាប់រំលូតកូនបាន?

ទេ សូមប្រើចំនួនថ្នាំគ្រាប់ដូចគ្នា ដែលយើងណែនាំអោយអ្នកដទៃគ្រប់គ្នា។ ការសិក្សាបានបង្ហាញថា ជោគជ័យនៃការប្រើថ្នាំ មិនកាត់បន្ថយចំពោះស្ត្រីដែលមានមាឌធំ ឬមានទម្ងន់ធ្ងន់នោះទេ។ អ្នកមិនចាំបាច់លេបថ្នាំតាមកម្រិតផ្សេង ឬលេបថ្នាំបន្ថែមនោះទេ។

អ្នកមិនចាំបាច់ផ្លាស់ប្តូរកំរិតថ្នាំ ឬចំនួនថ្នាំគ្រាប់នោះទេ ប្រសិនបើអ្នករកឃើញថាអ្នកមានកូនភ្លោះក្នុងផ្ទៃ។ វិធីប្រើប្រាស់គឺដូចគ្នា សម្រាប់អ្នកមានកូនភ្លោះក្នុងផ្ទៃ។

ទេ ការមានគភ៌នីមួយៗគឺជារឿងដោយឡែកពីគ្នា។ ប្រសិនបើអ្នកបានប្រើថ្នាំរំលូតកូនពីមុន អ្នកមិនតម្រូវអោយប្រើថ្នាំកម្រិតខ្ពស់ជាងមុនទេ ប្រសិនបើអ្នកប្រើវាម្តងទៀត សម្រាប់ការមានផ្ទៃពោះដែលអ្នកមិនចង់បាន។

ប្រសិនបើអ្នកប្រើឧបករណ៍ពន្យាកំណើតនៅក្នុងស្បូន (ឧ. វ័ណ្ឌ ឬ progesterone IUD) អ្នកត្រូវតែយកវាចេញ មុនពេលធ្វើការរំលូតកូន។

ប្រសិនបើអ្នកកំពុងបំបៅកូនដោយទឹកដោះ ថ្នាំគ្រាប់ មីសូប្រូស្តូល (misoprostol) អាចបណ្តាលឱ្យទារករាគ។ ដើម្បីជៀសវាងបញ្ហានេះ សូមបំបៅកូនរបស់អ្នក បន្ទាប់មកលេបថ្នាំមីសូប្រូស្តូល (misoprostol) ហើយរង់ចាំអោយបាន 4ម៉ោង មុនពេលបំបៅកូនម្តងទៀត។

ប្រសិនបើអ្នកមានផ្ទុកមេរោគអេដស៍ អ្នកគ្រាន់តែត្រូវប្រាកដថាអ្នករឹងមាំ ហើយអ្នកកំពុងប្រើឱសថប្រឆាំងនឹងមេរោគ និងអ្នកមានសុខភាពល្អ។

ប្រសិនបើអ្នកខ្វះឈាមក្រហម (មានកំរិតជាតិដែកទាប នៅក្នុងឈាមរបស់អ្នក) សូមកំណត់ចំណាំមណ្ឌលថែទាំសុខភាពដែលស្ថិតនៅមិនឆ្ងាយពី 30នាទី ដែលអាចជួយសង្រ្គោះបាន ប្រសិនបើអ្នកត្រូវការ។ ប្រសិនបើអ្នកខ្វះឈាមក្រហមខ្លាំង សូមប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត មុនពេលប្រើថ្នាំរំលូតកូន។

ទេ ការប្រើថ្នាំរំលូតកូននៅដើមដំបូងនៃការមានផ្ទៃពោះគឺមានសុវត្ថិភាព បើទោះបីជាអ្នកបានសម្រាលកូនដោយវះ (C-section) ក៏ដោយ។

មិនមានទំនាក់ទំនងរកឃើញរវាងមីហ្វេប្រីស្តូន (Mifepristone) និងពិការភាពពីកំណើតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មីសូប្រូស្តូល (misoprostol) អាចកើនឡើងបន្តិចបន្តួចលើអត្រា ពិការភាពពីកំណើត។ ប្រសិនបើអ្នកប្រើ មីសូប្រូស្តូល (misoprostol) ហើយអ្នកនៅតែមានផ្ទៃពោះក្រោយពីទទួលទានថ្នាំនេះ អ្នកប្រហែលជារលូតកូនតាមធម្មជាតិនៅពេលក្រោយ។ ប្រសិនបើកូនអ្នកមិនរលូត ហើយអ្នកពរពោះ ពេញខែ នោះកម្រិតពិការភាពអាចកើនឡើងដល់ 1% (ទារកម្នាក់ក្នុងចំណោម 100)។

ទេ វាមិនមានសុវត្ថិភាពក្នុងការប្រើថ្នាំរំលូតកូនទេ ប្រសិនបើអ្នកដឹងថាអ្នកមានហានិភ័យនៃការមានផ្ទៃពោះ។ ដោយសារតែអ្នកបានចងដៃស្បូន យើងដឹងថាមានសម្លាកនៅក្នុងដៃស្បូនរបស់អ្នក (Fallopian tubes)។ នេះប្រហែលជាមូលហេតុ ដែលអ្នកមានផ្ទៃពោះពីមុននៅក្រៅស្បូន។ ដៃស្បូន គឺជាកន្លែងដែលមេជីវិតញីត្រូវបានបង្កាត់ ជាមួយនឹងមេជីវិតឈ្មោល។ ការមានផ្ទៃពោះចាប់ផ្តើមលូតលាស់ ហើយផ្លាស់ពីដៃទៅស្បូន។ ប្រសិនបើដៃស្បូនរបស់អ្នក មានសម្លាក ការមានផ្ទៃពោះអាចងាយជាប់នៅក្នុងដៃស្បូន។ នៅពេលដែលមានផ្ទៃពោះរីកលូតលាស់ វាអាចបណ្តាលឱ្យដៃស្បូននេះដាច់។ ប្រសិនបើដៃស្បូននេះដាច់ វាអាចបណ្តាលឱ្យហូរឈាមជាច្រើននៅខាងក្នុង​ខ្លួនអ្នក ដែលជាការគំរាមកំហែងដល់ជីវិត។ អ្នកអាចប្រឈមនឹងហានិភ័យនៃការមានកូននៅក្រៅស្បូន (ectopic pregnancy)។ អ្នកមិនគួរប្រើថ្នាំរំលូតកូន ដោយខ្លួនឯងឡើយ រហូតដល់មណ្ឌលថែទាំសុខភាពប្រាកដថា ការមានផ្ទៃពោះគឺនៅក្នុងស្បូន មិនមែននៅក្នុងដៃស្បូនរបស់អ្នកទេ។

ដំបូងអ្នកត្រូវតែដឹងថា ស្ត្រីភាគច្រើននឹងមិនដឹងអំពីស្ថានភាពនេះទេ លុះត្រាតែពួកគេមើលអេកូ។  ការមានកូននៅក្រៅស្បូន គឺមិនអាចសំរេចបានទេ ទោះបីនៅក្នុងប្រទេសដែលការពន្លូតកូន គឺជារឿងមិនស្របច្បាប់ ក៏អាចមានលទ្ធភាពទទួលបាននីតិវិធីស្របច្បាប់ ដើម្បីបញ្ចប់ការមានផ្ទៃពោះនេះដែរ។

សេចក្ដីយោង

គេហទំព័រនេះអាចតម្រូវឱ្យមានខូឃីអនាមិកនិងសេវាកម្មរបស់ភាគីទីបីដើម្បីដំណើរការឱ្យបានត្រឹមត្រូវ។. អ្នកអាចអានលក្ ខខណ្ឌនិងគោល កា រណ៍ឯកជនភាពរបស់យើង។ ដោយបន្តប្រើគេហទំព័រនេះអ្នកកំពុងផ្តល់ការយល់ព្រមរបស់អ្នកដើម្បីធ្វើវា។'